ព័ត៌មានក្នុងប្រទេស
អ្នកសារព័ត៌មានខ្មែរទទួលការបណ្តុះបណ្តាលលើផ្នែកទូរគមនាគមន៍នាសម័យកាលឌីជីថល
អ្នកសារ ព័ត៌មានចំនួន ២៥នាក់ មកពី អង្គភាពសារ ព័ត៌មាន ចំនួន ២៥ ដែរ បានចូល រួមវគ្គ បណ្តុះបណ្តាល មួយស្តី អំពីការ បណ្តុះបណ្តាល អ្នកសារ ព័ត៌មាន ផ្នែក ទូរគមនាគមន៍ នាសម័យកាល ឌីជីថល ។ ដែលវគ្គ បណ្តុះបណ្តាល នេះរៀបធ្វើ ឡើងដោយក្លឹប អ្នកកាសែតកម្ពុជា ហៅកាត់ថា“កអក” និងឧបត្ថម្ភ ធំដោយក្រុមហ៊ុន ទូរស័ព្ទចល័ត Beeline របស់ ប្រទេស រុស្សី ធ្វើនៅ សណ្ឋាគារ ណាហ្គាវើល រាជធាន ភ្នីំពេញ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១០ កន្លងទៅ ដោយមាន គ្រូមកពី ប្រទេសរុស្សី ទាំងផ្នែកយក ព័ត៌មាន ទូរគមនាគមន៍ ជាង១០ឆ្នាំ និងអ្នកមាន ចំណេះដឹង លើផ្នែកនេះ ធ្វើបទ ឧទ្ទេសនាម។ ក្រៅ ពីនេះ មានឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការ ក្រសួងព័ត៌មាន តំណាង ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ រួមជាមួយ លោកប៉ែន សមិទ្ធិ ប្រធានក្លឹប អ្នកកាសែត កម្ពុជា និងលោក Benoit Janin ប្រធានផ្នែកពាណិជ្ជកម្មរបស់ Beeline ជាអធិបតី។ គ្នុង សន្ទរកថា ស្វាគមន៍ លោក ប៉ែន សមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានមាន ប្រសាសន៍ ថ្លែងអំណរគុណ ដល់ក្រុមហ៊ុន ទូរស័ព្ទ ចល័ត ដែលតែងតែ ផ្តល់ការ ឧបត្ថម្ភតាម រូបភាពផ្សេងៗ ដល់ក្លឹបអ្នក កាសែតកម្ពុជា ក្នុងន័យជួយពង្រឹង និង ពង្រីកបន្ថែម នូវវិជ្ជាជីវៈ សារព័ត៌មាន ដល់បណ្តា អ្នកសារព័ត៌មាន ខ្មែរជា សមាជិក។
ព័ត៌មានអន្តរជាតិ
Hacker វៀតណាមបានវាយប្រហារលើ iTunes
កាលពីថ្ងៃទី ៤ ខែកក្កដា យើងបានទទួល របាយការណ៍មកថា iTunesត្រូវបាន Hacked ដោយអ្នក សរសេរកម្មវិធី ជនជាតិវៀតណាម ឈ្មោះ Thuat Nguyen មិនយូរប៉ុន្មាន យើងក៏ បានទទួល ព័ត៌មានបន្ថែម ទៀតថា កម្មវិធីរបស់ លោក “Thuat Nguyen” ដែលដាក់លក់ក្នុង App Store នោះគឺត្រូវ បានលុបចោល ទាំងអស់ ហើយបន្ទាប់ មកទៀត សេចក្តីថ្លែងការណ៍មួយបានចេញ ដោយ Apple ប្រកាសថា “អ្នក សរសេរកម្មវិធីសម្រាប់ App Store គឺលោក Thuat Nguyen ត្រូវបានបញ្ឈប់ដោយ សារតែលោកមិន បានគោរពច្បាប់ព្រមព្រៀង របស់ក្រុមហ៊ុន ក្នុងនោះ ក៏មាន ជាប់ទាក់ទិន ទៅនឹងការ លួចបន្លំទិញផងដែរ” លើសពីនេះ Apple ក៏បានបន្ថែមទៀតថា “បើសិន អ្នកប្រើប្រាស់ ដឹងថាព័ត៌មាន Credit card ឬលេខ កូដសម្ងាត់ iTunes របស់ខ្លួនត្រូវបានគេលួច ដូច្នេះ លោកអ្នកគួរ ធ្វើការទំនាក់ទំនង ជាមួយនឹងធនាគារ ដែលបាន ដាក់ប្រាក់និងសុំឱ្យគេលុបព័ត៌មាន កាតចោល ហើយសុំឱ្យគេចេញ នូវរបាយការណ៍ពីការ ដកប្រាក់ដោយ គ្មាន អនុញ្ញាតនោះ លើសពីនេះ ក្រុមហ៊ុនក៏សុំឱ្យអ្នក ប្រើប្រាស់ធ្វើការផ្លាស់ប្តូរលេខកូដសម្ងាត់ (Password) របស់ iTunes ភ្លាមៗ តាមតែអាចធ្វើទៅបាន” ។ 
កម្មវិធីថ្មីៗ របស់ទស្សនាវដ្តីលេខ 102
កម្មវិធីអនុវត្ត របស់ទស្សនាវដ្តីលេខ 102